ខាងក្រោមនេះ ជាលក្ខខណ្ឌ និង ឯកជនភាពដែលត្រូវបានអនុវត្តនៅពេលលោកអ្នកចូលមកប្រើប្រាស់កម្មវិធីគ្លីនិកទឹកនោមផ្អែមនិម្មិត។
ដើម្បីប្រើប្រាស់គ្លីនិកទឹកនោមផ្អែមនិម្មិត (CADET VDC)នេះបាន អ្នកជំងឺ និង វេជ្ជបណ្ឌិតចាំបាច់ត្រូវតែ៖
- ចុះឈ្មោះដោយប្រើអុីមែល និង ពាក្យសម្ងាត់។ រាល់ព័ត៌មានទាក់ទងនឹងការចូលប្រើប្រាស់កម្មវិធី ចាំបាច់ត្រូវតែថែរក្សាទុកជាសម្ងាត់ដោយផ្ទាល់ខ្លួន ។
- អនុញ្ញាតឱ្យគ្លីនិកទឹកនោមផ្អែមនិម្មិត (CADET VDC)ប្រមូល រក្សាទុក និង ប្រើប្រាស់រាល់ទិន្នន័យទាំងឡាយណាដែលបានបញ្ចូលស្របតាមច្បាប់វិជ្ជាជីវៈវេជ្ជសាស្ដ្រនៃព្រះរាជាណាចក្រកម្ពុជា។
- ពុំមានសិទ្ធិ ក្នុងការធ្វើវិភាគរោគវិនិច្ឆ័យ និង ព្យាបាលឡើយ
- អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ជូនទិន្នន័យផ្ទាល់ទៅកាន់វេជ្ជបណ្ឌិតផ្ទាល់ខ្លួន
- រក្សាសិទ្ធិក្នុងការប្រមូល រក្សាទុក និង ប្រើប្រាស់រាល់ទិន្នន័យទាំងឡាយណា ដែលបានបញ្ចូលស្របតាមច្បាប់វិជ្ជាជីវៈវេជ្ជសាស្ដ្រនៃព្រះរាជាណាចក្រកម្ពុជា។