ជាកម្មវិធីទូរស័ព្ទ ត្រូវបានរៀបចំ និង បង្កើតឡើងដោយ សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និង ក្រពេញកម្ពុជា ដើម្បីរួមចំណែកជួយដល់ អ្នកជំងឺ និង វេជ្ជបណ្ឌិត ក្នុងការធ្វើទំនាក់ទំនង ប្រឹក្សា ពិគ្រោះ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាព។ ការរក្សាទុកនូវការសម្ងាត់ ឯកជនភាព និង ទិន្នន័យរបស់អ្នកប្រើប្រាស់ គឺជារឿងចាំបាច់ដែលកម្មវិធីយើងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ កម្មវិធីនេះ អាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ។